ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៥នាក់ បន្ថែមទៀត សរុបទាំងអស់៥៩នាក់គិតមកត្រឹមថ្ងៃ២១ មេសានេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ មេសានេះ បានឲ្យដឹងថា អ្នក ស្លាប់ទាំង ៥នាក់នោះរួមមាន៖ បុរសជនជាតិខ្មែរ អាយុ៣៣ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ, ស្ត្រីជនជាតិខ្មែរ អាយុ ៦៦ឆ្នាំ រស់នៅខេត្តព្រះសីហនុ, បុរសជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ រស់នៅសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ, ស្ត្រីជនជាតិខ្មែរ អាយុ៥២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ, និងស្ត្រីជនជាតិខ្មែរ អាយុ៦១ឆ្នាំ រស់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ៕


