ព័ត៌មានជាតិ

អ្នកជំនាញចិត្តសាស្រ្ត ចែករំលែកបទពិសោធន៍ និងស្នើឱ្យធ្វើរឿងល្អៗ ដើម្បីបង្ការ ជំងឺផ្លូវចិត្ត ក្នុងកំឡុងពេល កូវីដ១៩ (Video)

ភ្នំពេញ៖ លោក កៅ សុវណ្ណតារា អ្នកជំនាញចិត្តសាស្រ្ត និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ (RUPP) នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ បានបង្ហាញសារចែករំលែក ចំណេះដឹង និងពិសោធន៍ទាក់ទងនឹងជំងឺផ្លូវចិត្ត ក្នុងអំឡុងពេល កូវីដ១៩ និងលើកទឹកចិត្តឱ្យធ្វើរឿងល្អៗ ដើម្បីបង្ការជំងឺនេះ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកសាស្រ្តាចារ្យ សុវណ្ណតារា បានបង្ហាញសារតាមរយៈវីដេអូ ដោយផ្តល់អនុសាសន៍ថា “វាជារឿងធម្មតានៅពេលដែលអ្នកមានអារម្មណ៍ ភ័យខ្លាច ព្រួយ រសាប់រសល់ អស់កំលាំង និងពិបាកផ្ចង់អារម្មណ៍ ក្នុងកំឡុងពេល កូវីដ១៩នេះ”។

អ្នកជំនាញរូបនេះ បន្ថែមថា “តែបើរោគសញ្ញាទាំងអស់នេះ នៅតែអូសបន្លាយ និងរំខានដល់ទំនាក់ទំនង និងការបំពេញការងារប្រចាំថ្ងៃរបស់អ្នក វាជាសញ្ញាមួយដែលបង្ហាញថា អ្នកមានបញ្ហាផ្លូវចិត្តហើយ”។

តែយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ ស្នើឱ្យប្រជាពលរដ្ឋដែលជួបបញ្ហាធ្លាក់ទឹកចិត្ត សូមអញ្ជើញទៅរកសេវាពិគ្រោះនិងព្យាបាល នៅតាមមន្ទីរពេទ្យនានា ព្រោះជំងឺនេះ អាចព្យាបាលបាន និងកុំទុកឱ្យវាអូសបន្លាយក្នុងខ្លួនអ្នកឱ្យសោះ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top