ព័ត៌មានជាតិ

រដ្ឋមន្ដ្រីព័ត៌មាន ៖ ការអនុវត្តច្បាប់ មិនមែន ជាស្វ័យប្រវត្តិ ភ្ជាប់ជាមួយ អំពើហិង្សាឡើយ

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថា ការអនុវត្តច្បាប់មិនមែនជាស្វ័យប្រវត្តិភ្ជាប់ ជាមួយអំពើហិង្សាឡើយ បើអ្នកប្រព្រឹត្តខុស មិនប្រតិកម្មដោយអំពើហិង្សា។

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លើកឡើងបែបនេះ ក្រោយពីមានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បានកាន់រំពាត់ដើរគំរាមប្រជាព ពលរដ្ឋ ដែលដើរចេញក្រៅផ្ទះ ក្នុង ពេលរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ថា លោក ខៀវ កាញារីទ្ធ បានឱ្យ ដឹង ថា«សូមនិយាយពីរឿងមួយ ការអនុវត្តច្បាប់ មិនមែនជាស្វ័យប្រវត្តិ ភ្ជាប់ជាមួយអំពើហឹង្សាទេ បើអ្នកប្រព្រឹត្តខុសមិនប្រតិកម្មដោយអំពើហឹង្សា ។ កុំភ្លេចពាក្យ បំរើប្រជាជន។ នៅឥណ្ឌា ប៉ូលីសវ៉ៃអ្នកប្រព្រឹត្តខុស ទីបំផុតមួយសង្កាត់ បះតបវិញរត់បះជើង ។ មនុស្សប្រព្រឹត្តខុសតិចទេ តែអាជ្ញាធរប្រើហឹង្សា គឺអាជ្ញាធរជាអ្នកខុស»៕

To Top