ព័ត៌មានជាតិ

កិច្ចប្រជុំពិភាក្សាគម្រោង ស្តីពីការអភិវឌ្ឍកម្មវិធីទូទាត់ ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ លើទូរស័ព្ទដៃស្មាតហ្វូន តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន​ សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពី ការអភិវឌ្ឍកម្មវិធី ទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ លើទូរស័ព្ទដៃស្មាតហ្វូន (Claim Mobile Application) តាមរយៈប្រព័ន្ធវីដេអូ (Video Conference)។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណង ផ្តោតលើចំណុចសំខាន់ មួយចំនួនដូចខាងក្រោម៖

១. ពិនិត្យ និងពិភាក្សា លើការធ្វើបទបង្ហាញ ស្តីពី ការអភិវឌ្ឍកម្មវិធីទូទាត់ថ្លៃ សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ លើទូរស័ព្ទដៃស្មាតហ្វូន (Claim Mobile Application) របស់ក្រុមហ៊ុន BiKAY Co., Ltd. , ក្រុមហ៊ុន Pathmazing និងក្រុមហ៊ុន Optistech និងទី២. ពិនិត្យ និងសម្រេចជ្រើសរើសយក​ ក្រុមហ៊ុនមួយ ដែលមានសមត្ថភាព គ្រប់គ្រាន់ ក្នុងការអភិវឌ្ឍកម្មវិធីទូទាត់ថ្លៃ សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ លើទូរស័ព្ទដៃស្មាតហ្វូន (Claim Mobile Application) ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ជូនដល់សមាជិក ប.ស.ស.។

សូមបញ្ជាក់ផងដែរថា កម្មវិធីទូទាត់ថ្លៃ សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ លើទូរស័ព្ទដៃស្មាតហ្វូន (Claim Mobile Application) បានទទួលការឧបត្ថម្ភគាំទ្រ ដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)៕

To Top