កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីណែនាំ ស្ដីពីការបន្តអនុវត្តនូវវិធានការ រដ្ឋបាល និងការផ្តាកទីតាំងរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ កែច្នៃ ដេប៉ូលក់ចែកចាយស្រាបៀរ គ្រប់ប្រភេទ ការលក់ដូរ និងការទទួលទានគ្រឿង ស្រវឹងគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រយៈពេល០២ (ពីរ) សប្ដាហ៍ ចាប់ពីថ្ងៃទី២១ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដូចខ្លឹមសារទាំងស្រុងខាងក្រោមនេះ ៖


