ព័ត៌មានជាតិ

សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងប៉ោយប៉ែត នាំយកស្បៀងអាហារ ប្រគល់ជូនប៉ុស្តិ៍នគបាល ​វរៈការពារព្រំដែន៨៩១ និងកងកម្លាំងសឹករង​ ក្រុងប៉ោយប៉ែត

ភ្នំពេញ៖ លោក ជា លាងហុង អនុប្រធានសមាគម តំណាង លោក គង់ រិទ្ធា ប្រធានសមាគ​ម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំសមាជិក សមាជិកា ចំនួន១១នាក់ នាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនប៉ុស្តិ៍នគបាល ​វរៈការពារព្រំដែន៨៩១ និងកងកម្លាំងសឹករង ក្រុងប៉ោយប៉ែត ដែលកំពុងឈរជើង នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមចំណែក ជាមួយប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង ជំងឺកូវីត១៩ ។

ការនាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនកម្លាំងមានសមត្ថកិច្ច នាឱកាសនេះ ដោយមានការចង្អុលបង្ហាញ ពីលោក ម៉ឹង ពន្លក ប្រធានសមាគម​ ចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងមានការណែនាំ ពីលោក ចៅ ជីអាន ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ដែលជានិច្ចជាការ សមាគម​ចលនាយុវជនកម្ពុជា (ក្រុម១៥៧)​​ តែងតែបានគិតគូរពីសុខទុក្ខ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋផងដែរ ។

សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ទាំងនោះរួមមាន៖​ ម៉ាសចំនួន ៤០ ប្រអប់ (ស្មីរនិង២០០០ម៉ាស), មីចំនួន១៥កេស, ទឹកសុទ្ធចំនួន២០០យួរ និងទឹកភេសជ្ជៈប៉ូវកម្លាំង M150 ចំនួន២កេស៕

To Top