ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ ទទួលបណ្ដឹងឧបា្រស័យ តាមរយៈប្រព័ន្ធអេឡិចត្រូនិច (តេលេក្រាម) ជាមុន ក្នុងអំឡុងពេល អនុវត្តវិធានការបិទខ្ទប់ និងការរហាមឃាត់ធ្វើដំណើរ នៅកម្ពុជា ។
នាពេលកន្លងទៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញជា បន្តបន្ទាប់នូវវិធានការនានា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករា លដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលវិធានការនេះរួមមាន ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេ ញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ព្រមទាំង ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ព្រំប្រទល់រាជធានី -ខេត្ត ជាបណ្តោះអាសន្ន ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សាលាឧទ្ធរណ៍ ថ្មីៗនេះ បញ្ជាក់ថា ក្នុងស្ថានភាពនេះ ប្រជាពលរដ្ឋ ដែលជាភាគីនៃបណ្តឹង ឬមេធាវីតំណាងដោយអាណត្តិ ដែលស្ថិតក្នុងតំបន់បិទខ្ទប់ និងមិនអាចធ្វើដំណើរ បាន មិនអាចអនុវត្តនីតិវិធីប្តឹង ឧបាស្រ័យដោយផ្ទាល់ទៅ សាលាជម្រះក្តីបានស្រប តាមច្បាប់និងនីតិវិធី ជាធរមាននោះទេ ។
ប្រភពដដែល បានឲ្យដឹងថា «ដើម្បីជៀសវាងការបាត់បង់សិទ្ធិ ឧបាស្រ័យរបស់ភាគី ដែលមានសំណុំរឿងនៅសាលាឧទ្ធរណ៍ភ្នំពេញ ដោយសារមិនអាចធ្វើដំណើរមកធ្វើបណ្តឹងដោយផ្ទាល់ ដូច្នេះភាគីអាចធ្វើបណ្តឹង ឧបាស្រ័យតាមប្រព័ន្ធ អេឡិចត្រូនិច (តេលេក្រាម) នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង១៦:៣០នាទី រសៀល» ៕


