ព័ត៌មានជាតិ

អភិបាលរាជធានី បន្តចុះចែកអំណោយ សម្ដេចតេជោ ដល់ប្រជាពលរដ្ឋ ១៣៤៥គ្រួសារក្នុងសង្កាត់គោករកា

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្តចុះចែកអំណោយ សម្ដេចតេជោ ដល់ប្រជាពលរដ្ឋ ១៣៤៥គ្រួសារ រស់នៅក្នុងសហគមន៍ ចំនួន១០ នៃសង្កាត់គោករកា ខណ្ឌព្រែព្នៅនិងបានស្នើសុំ ឱ្យប្រជាពលរដ្ឋ កម្មករកម្មការនីទាំងអស់ កុំដាក់ទោស ចំពោះអ្នកដែលជួយយើង ហើយទៅជឿលើ អ្នកដែលមិនបាន ជួយយើងសោះ។

ក្នុងឱកាស ចុះចែកអំណោយនារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោកអភិបាលរាធានីភ្នំពេញ បានលើកឡើងថា បងប្អូនកម្មករកម្មការនី មានការងារធ្វើ មានប្រាក់ដុល្លារចាយវាយ មានជីវភាពប្រសើរឡើង ពីមួយថ្ងៃទៅមួយ ថ្ងៃ គឺដោយសារតែការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន។ សម្ដេចបានខិតខំខ្លាំងខ្លាំងណាស់ ក្នុងការស្វែងរកអ្នកវិនិយោគទុន មកវិនិយោគនៅកម្ពុជា ដើម្បីឱ្យបងប្អូនកម្មករកម្មការិនី របស់យើងមានការងារ ធ្វើរហូតមកដល់សព្វថ្ងៃនេះ ។ ដូច្នេះ សូមបងប្អូនកុំដាក់ទោស ចំពោះអ្នកដែលជួយ យើងឱ្យសោះ។

លោក ឃួង ស្រេង បន្តថា ជំងឺកូវីដ-១៩ បានកើតឡើង នៅទូទាំងពិភពលោក ហើយបងប្អូនកម្មករកម្មការិនី នៅឯបរទេស ក៏បានប្រឈមមុខ នូវជំងឺកូវី-១៩នេះផងដែរ ។ ដោយឡែកសម្រាប់បងប្អូនកម្មករ កម្មការិនីនៅកម្ពុជា ដែលមានបញ្ហាជម្ងឺកូវីដ-១៩នេះ ត្រូវបានរដ្ឋាភិបាល យកចិត្តទុកដាក់ណាស់ ដោយបានឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ ជួយសម្រួលដល់ជីវភាព របស់បងប្អូនកម្មករ កម្មការិនី ថែមទៀត ។ នេះជាការយកចិត្តទុកដាក់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។

គួរបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពរដ្ឋ ទាំង១៣៤៥គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី៕

To Top