កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១ បានដឹកនាំក្រុមការងារចុះសួរនាំពលរដ្ឋចំនួន៨ នាក់ប៉ះពាល់ដោយផ្ទាល់ និង១៨នាក់ផ្សេងទៀតប៉ះពាល់ដោយប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ម្នាក់ឈ្មោះ ខៀវ ដាឡៃ ភេទស្រី អាយុ ២៨ឆ្នាំ រស់ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តកំពង់ចាម បានបង្ហាញអត្តសញ្ញាណពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ មានឈ្មោះដូចខាងក្រោមនេះ ៖
១ ៖ ឈ្មោះ ខោ លន ភេទស្រី អាយុ៥១ឆ្នាំ
២ ៖ ឈ្មោះ ខៀវ ម៉េងស្រួយ ភេទប្រុស អាយុ៧ឆ្នាំ
៣ ៖ ឈ្មោះខុម ផាន់និត ភេទប្រុស អាយុ១១ឆ្នាំ
៤ ៖ ឈ្មោះ ខៀវ សៀងម៉ៃ ភេទប្រុស អាយុ២១ឆ្នាំ
៥ ៖ ឈ្មោះ ដារ៉ា ភូ ភេទប្រុស អាយុ ១ឆ្នាំ
៦ ៖ ឈ្មោះ ហេង គឹមឡាង ភេទស្រី អាយុ ១២ឆ្នាំ
៧៖ ឈ្មោះ ខៀវ ដាលីន ភេទស្រី អាយុ ៣២ឆ្នាំ
៨ ៖ ឈ្មោះ ខុម សុខហេង ភេទស្រី អាយុ ១៨ខែ
សូមបញ្ជាក់ផងដែរថា ទាក់ទិនទៅនឹង អ្នកប៉ះពាល់ផ្ទាល់ចំនួន៨នាក់ បានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលរបស់រដ្ឋបាលខេត្តកំពង់ចាម នាសាលាគរុកោសល្យភូមិភាគកំពង់ចាមរួចហើយ។ ដោយឡែកចំពោះអ្នកប៉ះពាល់ ដោយ ប្រយោល ទាំង១៨នាក់ ត្រូវបានអនុញាតិឲ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន។