ភ្នំពេញ ៖ ផ្សារណាត់ជ្រោយចង្វារ បានបើកដំណើរការ បម្រើសេវាផ្នែកគ្រឿង ឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតំបន់អភិវឌ្ឍន៍ទីក្រុង រណបជ្រោយចង្វារ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ។
អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានថ្លែងប្រាប់ថា ផ្សារណាត់ ជ្រោយចង្វារ គឺបង្កើតឡើង ក្នុងកាលៈទេសៈ ដែលរាជធានីភ្នំពេញទាំងមូល ត្រូវបានបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។ គោលបំណង នៃការបង្កើតផ្សារណាត់ ដើម្បីកាត់បន្ថយការធ្វើចរាចរ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ចេញទៅមូលដ្ឋានខណ្ឌដទៃ ។
ការបង្កើត «ផ្សារណាត់ ជ្រោយចង្វារ» ជាយន្តការ មួយប្រកបដោយប្រសិទ្ធភាព ក្នុងការជួយដោះស្រាយ និងផ្តល់ភាពងាយស្រួល ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវការចាំបាច់ ក្នុងការទិញត្រី សាច់ បន្លែ ផ្លែឈើ គ្រឿងទេស អង្ករ ត្រីខ មី អាហារបម្រុងផ្សេងៗតាមតម្រូវការ ។



ពលរដ្ឋអាចមកទិញផ្ទាល់ ឬអាចបញ្ជាកម្មង់ទិញ តាមរយៈទូរស័ព្ទ Smart ៖ 010 656 705 / 010 656 245 និង Cell card ៖ 011 61 94 63 / 061 845 423 ព្រមទាំងមានសេវាកម្មដឹកជញ្ជូនដល់កន្លែង ប្រកដោយអនាម័យខ្ពស់ គុណភាពល្អ និងតម្លៃសមរម្យថែមទៀតផង ៕
