Covid-19

ពលរដ្ឋកំពុងរស់នៅ ក្នុងតំបន់ក្រហម អាចចេញពីផ្ទះ ក្នុងមូលហេតុ ចំនួន៣ប៉ុណ្ណោះ

ភ្នំពេញ ៖ លោក គឹម សនិ្តភាព អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ក្រហម អាចចេញពីផ្ទះបាន ក្នុងមូលហេតុ ចំនួន៣ប៉ុណ្ណោះ ដូចជា ៖ មូលហេតុ សុខភាពបន្ទាន់ ,ទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ និងទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២


ថ្មីៗ នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរ កំណត់តំបន់ដែលមានការឆ្លង រាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ នៅក្នុងទីតាំងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ជា «តំបន់ក្រហម»។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក គឹម សនិ្តភាព នាថ្ងៃទី២៤ ខែមេសានេះ បានឱ្យ ដឹង ថា សូមជម្រាបជូនថា បងប្អូនដែលកំពុងរស់នៅក្នុងតំបន់ក្រហម អាចចេញពីផ្ទះបានក្នុងមូលហេតុចំនួន៣តែប៉ុណ្ណោះ រួមមាន៖ ទី១-មូលហេតុសុខភាពបន្ទាន់ ,ទី២-មូលហេតុទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ និងទី៣-មូលហេតុទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២៕

To Top