ព័ត៌មានជាតិ

អ្នកល្មើស​​ បម្រាមចូលមក ខេត្តព្រៃវែង៤នាក់ រកឃើញវិជ្ជមានកូវីដ១៩

ភ្នំពេញ ៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បាន បញ្ជាក់ឲ្យដឹង តាមហ្វេកប៊ុកថា ថ្ងៃ២៤ មេសានេះ អ្នកល្មើសបម្រាម៤នាក់ ចូលខេត្តត្រូវបាន រកឃើញឆ្លងជំងឺកូវីដ១៩ ។

៤នាក់នោះ មកពីរាជធានីភ្នំពេញ៣នាក់ និងខេត្តព្រះសីហនុម្នាក់ ។

លោកអភិបាលខេត្តបន្តថា អ្នកទាំង ៤នាក់នេះ មន្ត្រីនគរបាលយុត្តិធម៌ ស្រុក កំពុងបន្តនីតិវិធី ពិន័យអន្តរការណ៍តាម វិធានការរដ្ឋបាលហើយ។

ទន្ទឹមគ្នានោះ លោក ជា សុមេធី បានស្នើសុំដល់ ប្រជាពលរដ្ឋខេត្តព្រៃវែង ជាពិសេស អ្នកដែល មានសាច់ញាតិ ធ្វើការនៅរាជធានី ខេត្តក្រុងផ្សេងៗ ក៏ដូចជាចំណាកស្រុក នៅប្រទេសថៃជាដើម កុំមកស្រុក ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលនូវជំងឺកូវីដ-១៩។

លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ នៅមូលដ្ឋានចូលរួមសហការ ដោយរាយការណ៍ ជាបន្ទាន់មកអាជ្ញាធរ អំពីជនសង្ស័យ ដែលធ្វើការ ចល័តទីមកពីកន្លែងផ្សេងៗ ល្មើសបម្រាម របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួង សុខាភិបាល ដើម្បីឲ្យសមត្ថកិច្ចអន្តរាគមន៍ ចាត់ការតាមវិធានការច្បាប់ ដែលឈានដល់ការ ទទួលទណ្ឌកម្មព្រហ្មទណ្ឌ ៕

To Top