ព័ត៌មានជាតិ

លោកហ៊ុន ម៉ាណែត បដិសេធថា មិនបានឲ្យជំនួយការ ទៅសុំលុយពីមេបញ្ជាការ កងទ័ពឡើយ

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃខេមរភូមិន្ទ (ខភម) មេបញ្ជាការកងទ័ពជើងគោក បដិសេធចោលថា មិនបានប្រើ ឲ្យជំនួយណាម្នាក់ ទាក់ទងទៅមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំ ដើម្បីសុំលុយ នោះទេ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ។

ការបដិសេធនេះ ក្រោយពីមានបុរសម្នាក់ឈ្មោះ (ភាព) បានក្លែងបន្លំថា ជាជំនួយការរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានខល ទាក់ទងសុំលុយ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ និងខេត្ត កំពង់ចាម ដោយប្រើប្រាស់ លេខទូរស័ព្ទ 067 349 466។

តាមរយៈសារសំឡេង នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នៅ ថ្ងៃនេះ មាន ករណីមួយមានម្នាក់ឈ្មោះ ភាព មានលេខ ទូរស័ព្ទខាងលើ បានទូរស័ព្ទទាក់ទងបណ្តា ថ្នាក់ដឹកនាំបណ្តាអង្គភាពមួយចំនួន ទាំងទ័ព ទាំងអាវុធហត្ថ ដោយថា ជាជំនួយការរបស់ខ្ញុំ ហើយសុំលុយ។ អីចឹងសូមបញ្ជាក់ថា មិនមែនជាជំនួយការរបស់ខ្ញុំទេ។ សូមជួយបញ្ជូន ព័ត៌មានបន្តទៅមេបញ្ជាការ កងរាជអាវុធហត្ថ ឬកងនគរបាលជាតិ ឬនរណាទាំងអស់ បើសិនជាមានអ្នកណាទាក់ទងទៅ គឺមិនមាននោះទេ។ មិនមែនជាជំនួយការរបស់ខ្ញុំទេ»

ឧត្តមសេនីយ៍ឯក ក៏បានឲ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវ នូវមុខសញ្ញានេះផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top