ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន ១៨នាក់ និងខ្មែរ ២នាក់ ក្រោយលួចគេចចេញ ពីតំបន់ក្រហមនៅភ្នំពេញ ឆ្ពោះទៅ បាត់ដំបង

ភ្នំពេញ៖ ជនជាតិចិន ១៨នាក់ និងជនជាតិខ្មែរ ២នាក់ ល្មើសបម្រាមវិធានការរដ្ឋបាល នៃការបិទខ្ទប់ Lockd own តំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ចល័តចេញឆ្ពោះ ទៅកាន់ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ចាត់ការនីតិវិធី ផាកពិន័យអន្ដរការណ៍ និងចំណាត់ការតាមនីតិវិធីច្បាប់ ។

ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីព្រឹកថៃ្ងទី២៣ ខែមេសា ឆ្នាំ២០ ២ ១ នៅចំណុចភូមិពោធិកោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្ដកពង់ស្ពឺ ។

តាមអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកំណត់អំពីការ ធ្វើដំណើរចាកចេញពីតំបន់ក្រហម Lock down ក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្ដកណ្ដាល គឺត្រូវបានបិទខ្ទប់ ទាំងស្រុង ដោយមិនអនុញ្ញាតជាដាច់ខាត (លើកលែងការធ្វើដំណើរ របស់សមត្ថកិច្ច និងអ្នកមានភារកិច្ច ចាំបាច់បន្ទាន់មួយចំនួន) ប៉ុណ្ណោះ ក្រៅពីនោះ គឺមិនអនុញ្ញាត ឲ្យធ្វើដំណើរចេញ-ចូល ។

លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរ បាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា ជនបរទេស សញ្ជាតិចិន ១៨នាក់ និងជនជាតិខ្មែរ ២នាក់ ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនទៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ នៅក្រុងច្បារមន ដើម្បីអនុវត្តវិធានការ ផាកពិន័យអន្ដរការណ៍ ។

ក្នុងករណីជនបរទេស ទាំងនោះ មានគោលដៅក្រុមហ៊ុនច្បាស់លាស់ គឺប្រគល់ជូនក្រុមហ៊ុនទៅគ្រប់គ្រង។ រីឯ អ្នកល្មើសនិងវិធានការរដ្ឋបាល ក្នុងកំឡុងពេល អនុវត្តវិធានការសុខាភិបាល ទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ វិធានការ Lockdown ត្រូវ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចំណាត់ការនីតិវិធីបន្ដ។

បច្ចុប្បន្នជនជាតិចិនទាំង ១៨នាក់ ត្រូវបានក្រុមការងារ របស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ធ្វើការផាកពិន័យអន្ដរការណ៍ រីឯអ្នកពាក់ព័ន្ធផ្ដល់មធ្យោបាយ និងសម្រួលក្នុង ការប្រព្រឹត្ដល្មើស វិធានការរដ្ឋបាល Lo c kd own កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ជាធរមាន ៕

To Top