ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំកំពូលពិសេស នៃមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសាឆ្នាំ ២០២១។
សូមជម្រាបថា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន លើកលែងតែប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តី ឡាវ នាយករដ្ឋមន្រ្តីថៃ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ានក្រៅផ្លូវការ នៅទីក្រុងហ្សា ការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោមគំនិតផ្តួចផ្តើមរបស់ លោក យូកូ វីដូដូ ប្រធានាធិបតី នៃ សាធា រណ រដ្ឋឥណ្ឌូនេស៊ី និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសប្រុយណេ ក្នុងនាមជាប្រធានអាស៊ាន ។ សម្រាប់កិច្ចប្រជុំកំពូលពិសេសក្រៅផ្លូវការនេះ ប្រទេស មីយ៉ាន់ម៉ា ត្រូវបានអញ្ជើញចូលរួមដោយ ឯកឧត្តមឧត្តមសេនីយ៍ មីន អោង ហ្លេង ប្រមុខយោធា មីយ៉ាន់ម៉ា។
របៀបវារ:សំខាន់ៗចំនួន៣ រួម មាន៖ ទី១-ការកសាងសហគមន៍អាស៊ាន ,ទី ២ -ទំនាក់ទំនងខាងក្រៅ និងទី៣ ការផ្លាស់ប្តូរយោបល់ លើបញ្ហាតំបន់ និងអន្តរជាតិ បានប្រារព្វធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសក្រៅផ្លូវការ នាទីស្នាក់ការថ្មី នៃលេខាធិការអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ៕




Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999


