ព័ត៌មានជាតិ

អភិបាលរាជធានី ចុះពិនិត្យទីតាំង យកសំណាកពលរដ្ឋ ក្នុងតំបន់ក្រហម នៃខណ្ឌមានជ័យ និងពោធិសែនជ័យ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំអភិបាលរងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌមានជ័យ និងពោធិ៍សែនជ័យ ចុះមកដល់ទីតាំង បញ្ជាការស្រាល នៃច្រមុះជ្រូកស្ទឹងមានជ័យ ដើម្បីបញ្ជាដឹកនាំ ឱ្យអាជ្ញាធរ និងកងកម្លាំង ចំណុះអោយគណៈបញ្ជាការ ឯកភាពរាជធានី រៀបចំទីតាំង យកសំណាក ក្នុងតំបន់ក្រហម ក្នុងខណ្ឌមានជ័យ និងពោធិ៍សែនជ័យ សរុបចំនួន៣២ ភូមិ ដើម្បីបង្កភាពងាយស្រួល ទាំងក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ដែលត្រូវទៅយកសំណាក។

តាមការអោយដឹងពីមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ទីតាំងយកសំណាក ក្នុងតំបន់ក្រហម ក្នុងខណ្ឌមានជ័យ និងពោធិសែនជ័យ បានទាំងអស់ ចំនួន៣២ ភូមិ ក្នុងនោះ នៅក្នុងខណ្ឌមានជ័យ មានសង្កាត់ស្ទឹងមានជ័យទី១ មាន០៩ ភូមិ គឺភូមិថ្មី, ភូមិទ្រា, ភូមិទ្រា១, ភូមិទ្រា២, ភូមិទ្រា៣, ភូមិមានជ័យ, ភូមិមានជ័យ១, ភូមិមានជ័យ២ និងភូមិ១ ។

សង្កាត់ស្ទឹងមានជ័យទី២ មាន០៩ ភូមិ មានភូមិព្នាត, ភូមិដំណាក់ធំ, ភូមិដំណាក់ធំ១ ភូមិដំណាក់ធំ៤, ភូមិឬស្សីភូមិឬស្សី៣ ,ភូមិ៥, ភូមិព្រែកទាល់, ភូមិព្រែកទាល់១ ។

សង្កាត់ស្ទឹងមានជ័យទី៣ មាន០៦ ភូមិ៖ ភូមិដំណាក់ធំ២, ភូមិដំណាក់ធំ៣, ភូមិដំណាក់ធំ៥ភូមិទ្រា៤ភូមិឬស្សី១,ភូមិឬស្សី២ សរុបមានចំនួន ២៤ ភូមិ ។

ចំណែក ខណ្ឌពោធិសែនជ័យ មានសង្កាត់ចោមចៅទី១ មាន០៨ ភូមិ ៖ ភូមិគោកចំបក់, ភូមិទួលពង្រ, ភូមិត្រពាំងរំចេក, ភូមិចោមចៅ១, ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង ២, ភូមិត្រពាំងថ្លឹង ៣, ភូមិត្រពាំងថ្លឹង ៤ ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្តីពី ការប្រមូលសំណាក តេស្តរកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅ ក្នុងភូមិសាស្ត្រ “តំបន់ក្រហម” នៅរាជធានីភ្នំពេញ។

ក្នុងសេចក្តីណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសូមអោយបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” ត្រូវទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត តាមទីតាំងដែលបានកំណត់ជូន៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top