ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ មេសា នេះ បានចេញសេចក្ដីណែនាំ ស្ដីអំពីការប្រមូលវត្ថុសំណាក ដើម្បីវិភាគរកមេរោគកូវីដ១៩ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្រ្ត «តំបន់ក្រហម»។
ក្នុងសេចក្ដីណែនាំនេះ បានបញ្ជាក់ថា ចំពោះអ្នកមិនព្រមសហការ ឬគេចវេះមិនព្រមទៅផ្ដល់វត្ថុសំណាក និងមិនព្រមធ្វើចត្តាឡីស័កតាមការណែនាំនឹងត្រូវទទួលទោស ដូចមានកំណត់នៅក្នុងច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕

