ភ្នំពេញ ៖ លោក ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារ បង្រ្កាបល្បែង ស៊ីសងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះ ប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសង (ភ្នាល់អាប៉ោង )១ករណី និង ឃាត់ខ្លួនមនុស្សចំនួន៨ នាក់នៅចំណុចភូមិអូររំជៃក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។
មនុស្សទាំង៨នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖
១.ឈ្មោះ ឈាន សុភា ភេទប្រុស អាយុ ៣៦ ឆ្នាំ ( ជាម្ចាស់ ផ្ទះ ) មានទីលំនៅ ភូមិ អូររំជៃក្រោម ឃុំ អូរ សំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។
២.ឈ្មោះ ដុល នួន ភេទប្រុស អាយុ ៥៨ ឆ្នាំ ( ជាមេបាញ់អាប៉ោង ) មានទីលំនៅ ភូមិ អូររកា សង្កាត់ ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
៣.ឈ្មោះហូន ផាត ភេទប្រុស អាយុ ៦០ ឆ្នាំ (ជាមេបាញ់ អាប៉ោង ) មានទីលំនៅ ភូមិ អូររំជៃក្រោម ឃុំ អូរសំរិល ស្រុក សំឡូត ខេត្ត បាត់ដំបង ។
៤.ឈ្មោះ គាំ សុខុន ភេទប្រុស អាយុ ៥២ ឆ្នាំ ( ជា អ្នកលេង ) មានទីលំនៅ ភូមិ ចម្លង រម៊ាំងលើ ឃុំ អូរសំរិល ស្រុកសំឡូត ខេត្ត បាត់ដំបង ។
៥.ឈ្មោះ តាប់ គឺល ភេទប្រុស អាយុ ៥៣ ឆ្នាំ ( ជា អ្នក លេង ) មានទីលំនៅ ភូមិ អូរដា ឃុំ ផ្លូវ មាស ស្រុក រតនៈ មណ្ឌល ខេត្តបាត់ដំបង ។
៦.ឈ្មោះ យូ នន ភេទប្រុស អាយុ ៦៣ ឆ្នាំ ( ជាអ្នក លេង ) មានទីលំនៅ ភូមិ អូររំជៃ ក្រោម ឃុំ អូរ សំរិល ស្រុក សំឡូត ខេត្ត បាត់ដំបង ។
៧.ឈ្មោះ ភៀច ដារ៉ា ភេទប្រុស អាយុ ២៨ ឆ្នាំ ( ជាអ្នក លេង ) មានទីលំនៅ ភូមិ អូររំជៃក្រោម ឃុំ អូរសំរិល ស្រុកសំឡូត ខេត្ត បាត់ដំបង ។
៨.ឈ្មោះ ខៀវ ប៊ុន ហុន ភេទប្រុស អាយុ ៤០ ឆ្នាំ ( ជា អ្នកលេង ) មានទីលំនៅ ភូមិ អូររំជៃក្រោម ឃុំ អូរសំរិល ស្រុកសំឡូត ខេត្ត បាត់ដំបង ។
វត្ថុតាងដកហូតបានរួម មាន ៖
- ការ៉ុងក្រាល សម្រាប់ចាក់ អាប៉ោង ចំនួន ១
- កញ្ច្រែងពណ៌ក្រហម ដាក់ដីសម្រាប់ ទ្រចាន អាប៉ោង ចំនួន ១
- ចាន ពណ៌ ស សម្រាប់ បង្វិល មេ អាប៉ោង ចំនួន ១
- ផ្តិល ជ័រ ពណ៌ ខៀវ សម្រាប់ គ្រប មេ អាប៉ោង ចំនួន ១
- មេ អាប៉ោង ចំនួន ៥ គ្រាប់
- ម៉ូតូ ចំនួន ៨ គ្រឿង
បច្ចុប្បន្ន ការិយាល័យ ជំនាញនៃស្នងការនគរបាលខេត្តបាត់ដំបងកំពុង តែ ធ្វើការ កសាងសំណុំរឿង ដើម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ៕