ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយចូល ទៅលួចរ៉ែមាស នៅស្រុកសំបូរ

ភ្នំពេញ ៖ មនុស្ស៣នាក់ ត្រូវបាននគរបាលស្រុកសំបូរ ស្រាវជ្រាវចាប់ខ្លួន បានជាបន្តបន្ទាប់គ្នា បន្ទាប់ពីពួកគេ បានធ្វើសកម្មភាព ចូលទៅលួចរ៉ែមាស ពីក្រុមហ៊ុនរ៉ែមាស មួយកន្លែង នៅចំនុចអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

លោកវរសេនីយ៍ឯក ជ្រិន សុទ្ឋា អធិការនគរបាលស្រុកសំបូរ ដែលបានដឹកនាំកម្លាំង ប្រតិបត្តការ ស្រុកចុះធ្វើការបង្រ្កាប បានបញ្ជាក់ឲ្យដឹងថា ពួកគេ៣នាក់ ត្រូវបានចាប់ខ្លួន កាលពីយប់២៥ ខែមេសា ពាក់ព័ន្ឋនិងករណីអំពើលួច។ ពួកគេសុទ្ឋសឹង តែមានទីលំនៅក្នុងភូមិ ឃុំជាមួយគ្នា ក្នុងតំបន់ក្បែរក្រុមហ៊ុនរ៉ែ ក្នុងឃុំក្បាលដំរី ស្រុកសំបូរ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top