ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម បំភ្លឺពីការលក់គ្រឿងឧបភោគ ជូនពលរដ្ឋរស់នៅតំបន់ក្រហម ក្រោយរងការវាយប្រហារ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានបំភ្លឺអំពីការលក់ ផ្គត់ផ្គង់ ដឹកជញ្ជូន ចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោ ញចាំបាច់ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រោយពីមានសាធារណជនមួយចំនួន វាយប្រហារ និងបន្ទុចបង្អាក់ សកម្មភាពរបស់ក្រសួង ក្នុងការលក់គ្រឿងឧបភោគ។

យោងតាមសេចក្ដីបំភ្លឺរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយមានការផ្តល់ មតិយោបល់ជាចំហក្នុងន័យស្ថាបនា ក៏ដូចជា ការផ្សព្វផ្សាយព័ត៌មានមិនពិត និងមតិវាយប្រហារ បន្ទុចបង្អាក់ សកម្មភាព របស់ក្រសួងពាណិជ្ជកម្ម ព្រមទាំង ការបង្ហោះរូបភាពមួយចំនួន នៅក្នុងបណ្ដាញសង្គម ដែលមានលក្ខណៈបំភ្លៃការពិត និងច្នៃប្រឌិតព័ត៌មានបង្កឲ្យមានការភាន់ច្រលំដល់សាធារណជន បង្កចលាចលក្នុងសង្គម និងធ្វើឲ្យបាត់បង់ទំនុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាលពីសំណាក់មហាជនក្នុងបណ្តាញសង្គម និងពីប្រជាពលរដ្ឋនៅមូលដ្ឋានបិទខ្ទប់បណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងជួបប្រទះការលំបាក និងខ្វះខាតស្បៀងអាហារមូលដ្ឋាន។

ក្រសួង បន្ដថា «សូមឆ្លើយបំភ្លឺជូនសាធារណជនមេត្តាជ្រាបអំពី អាណត្តិ និងភារកិច្ចសម្របសម្រួលរបស់ ក្រសួងពាណិជ្ជកម្ម ក្នុងការងារលក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយលក់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម»៕

To Top