ព័ត៌មានជាតិ

អាជ្ញាធរ ខេត្តកំពង់ឆ្នាំង សម្រេច បិទខ្ទប់ ភូមិឆ្នុកទ្រូ និងភូមិកំពង់ព្រះ ស្រុកបរិបូណ៍ ២សប្ដាហ៍

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពី ការបិទខ្ទប់ ភូមិឆ្លុកទ្រូ និងភូមិកំពង់ព្រះ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដែលជាតំបន់មានអ្នកឆ្លងរាលដាល​ នៃជំងឺកូវីដ១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ការបិទនេះធ្វើឡើង ក្នុងរយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្ត ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។

យោងតាមសេចក្ដីជូនដំណឹង ត្រង់ប្រការ៥ បានបញ្ជាក់ ថា «បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តន៍តាមខ្លឹមសារ នៃប្រការ២ និងប្រការ៤ ខាងលើ នឹងត្រូវចាត់វិធានការយ៉ាងមុឺងម៉ាត់ ស្របតាមវិធានការ កំណត់ក្នុងច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ និិងជំងឺកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន»។

To Top