ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបណ្តាប្រទេស មានការអភិវឌ្ឍតិចតួច (LDCs) កម្ពុជាបានជឿជាក់ថា បណ្តាប្រទេសនានាគួរចៀ សវាងគោលនយោបាយគាំពារនិយម មកជួយគាំទ្រជាថវិកាដល់ការផលិតវ៉ាក់សាំង ដើម្បីធានាថា ប្រទេសទាំងនោះ មាន លទ្ធភាព ក្នុងការទទួលបានវ៉ាក់សាំងគ្រប់គ្រាន់។
ក្នុងកិច្ចប្រជុំបណ្តាប្រទេស ដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គសន្និបាតប្រចាំឆ្នាំ លើកទី៧៧ របស់ UNESCAP នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា កម្ពុជាដែលជាប្រទេសមានការអភិវឌ្ឍតិចតួចមួយ បានខិតខំធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តា ប្រទេសនានាជុំវិញពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងទៅនឹង ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសម្រេចបាននូវភាពមិន រើសអើងគ្នា និងការស្តីបន្ទោសឱ្យគ្នាទៅវិញទៅមក ដែលអាចនាំមកនូវភាពបែកបាក់នៃការរួបរួម។

លោក បន្ដថា កម្ពុជា មើលឃើញថា ការប្រយុទ្ធប្រឆាំនឹងជំងឺកូវីដ-១៩ ទាមទារឱ្យមានការសម្រេចចិត្តរួមគ្នា ដោយ ប្រុងប្រយ័ត្ន នៅក្នុងក្របខ័ណ្ឌនៃពហុភាគី ដោយគោរពតាមច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រជាជាតិនីមួយៗ ដោយមិនត្រូវគិតពីភាពមាន ឬក្រ។ លោកថា សារៈសំខាន់ និងភាពបន្ទាន់ នៃការផ្គត់ផ្គង់និងចែកចាយវ៉ាក់សាំងកូវីដ-១៩ ដែលជាទំនិញសាធារណៈសកល ត្រូវប្រព្រឹត្តទៅក្នុងស្មារតីមនុស្សធម៌ សម្រាប់ប្រទេសទាំងអស់ ជាពិសេសប្រទេស ដែលងាយរងគ្រោះ។
លោក បញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាជឿជាក់ថា បណ្តាប្រទេសនានា គួរចៀសវាងគោលនយោបាយគាំពារនិយម ហើយ ជួយគាំទ្រប្រទេសដែលងាយរងគ្រោះ ជាពិសេសគាំទ្រជាថវិកាដល់ការផលិតវ៉ាក់សាំង ដើម្បីធានាថាប្រទេសទាំងនោះ មានលទ្ធភាពក្នុងការទទួលបាន វ៉ាក់សាំងគ្រប់គ្រាន់»។

លោក បន្ថែមថា កម្ពុជាជំរុញដល់អ្នកតាក់តែង គោលនយោបាយគួរអនុវត្តការប្តេជ្ញាចិត្ត ក្នុងការបញ្ចៀសផលប៉ះពាល់ពីការ ប្រែប្រួលអាកាសធាតុ ដោយមើលឃើញនូវការធ្លាក់ចុះ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩។
សូមគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍នានា ក្នុងកិច្ចប្រឹងប្រែងស្តារឡើងវិញនូវស្ថានភាព សេដ្ឋកិច្ច-សង្គម ដើម្បីបន្តសម្រេចឲ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍ប្រកប ដោចីរភាព ៕
