ភ្នំពេញ ៖ ក្រោយតាមដាន យ៉ាងដិតដល់ លោកសាស្ត្រាចារ្យ ហេង វ៉ាន់ដា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ វ៉ាន់ដាគណនេយ្យ សង្កេតឃើញថា ការផ្ទុះខ្លាំង នៃជំងឺកូវីដ១៩ នៅកម្ពុជា គឺមានតែតំបន់ខ្លះ ក្នុងខណ្ឌពោធិ៍សែនជ័យ មានជ័យ និង ឬស្សីកែវក្រោយមក រដ្ឋបាលរាជធានីភ្នំពេញ បានចេញ ផែនទីកំណត់ពណ៌ យើងកាន់តែលែងភ័យ ព្រោះតំបន់ក្រហម ត្រូវបានកងទ័ពជួរមុខ ឡោមព័ទ្ធ ដើម្បីធ្វើតេស្តរកកូវីដ-១៩ ជាទូទៅដោយមិនចាំបាច់ ចេញរោគសញ្ញានោះទេ និង បានប្តូរយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំង ស្រោច ទៅលើ តំបន់នោះ ដោយប្រើប្រាស់ ពេទ្យកងទ័ពទៀត ។
លោកសាស្ត្រាចារ្យ ហេង វ៉ាន់ដា បានលើកឡើងបន្ថែមថា តួលេខដែលឃើញច្រើន គឺជាយុទ្ធសាស្ត្រធ្វើតេស្ត ជាទូទៅនៅតំបន់ ក្រហម ដោយមិនចាំបាច់ចេញ រោគសញ្ញាដូច្នេះសូមកុំព្រួយ កូវីដ១៩ មិនអាចគេចផុត ពីយុទ្ធសាស្រ្តពណ៌ ឬ យុទ្ធសាស្ត្រទេវរាជ ក្នុងដែនគ្រប់គ្រងទេវរាជបានទេ ។ តែទោះជាយ៉ាងណា សូមទាំងអស់គ្នាកុំភ្លេច៖« ៣ការពារ និង ៣កុំ រួមទាំង ត្រូវតែចាក់វ៉ាក់សាំង ការពារជាដាច់ខាត»។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៩ មេសានេះ លោក ហេង វ៉ាន់ដា បានសរសេរថា “យុទ្ធសាស្ត្រទេវរាជ ! ពីមុនរឿងតួលេខនេះខ្ញុំក៏ភ័យ ។ តែក្រោយពីខ្ញុំវិភាគ ស្ថិតិដែលផ្ទុះ ខ្ញុំក៏លែងភ័យ។ ព្រោះខ្ញុំឃើញច្បាស់ថា ការផ្ទុះខ្លាំង គឺមានតែតំបន់ខ្លះក្នុងខណ្ឌពោធិ៍សែនជ័យ មានជ័យ និង ឬស្សីកែវ ។
ក្រោយមកទៀត រដ្ឋបាល រាជធានីភ្នំពេញ បានចេញ ផែនទីកំណត់ពណ៌ យើងកាន់តែលែងភ័យ។ ព្រោះតំបន់ក្រហម ត្រូវបានកងទ័ពជួរមុខ ឡោមព័ទ្ធដើម្បីធ្វើតេស្តរកកូវីដ-១៩ ជាទូទៅ ដោយមិនចាំបាច់ចេញរោគសញ្ញានោះទេនិង បានប្តូរយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ស្រោច ទៅលើ តំបន់នោះ ដោយប្រើប្រាស់ ពេទ្យកងទ័ពទៀត ។ តួលេខដែលឃើញច្រើន គឺជាយុទ្ធសាស្ត្រធ្វើតេស្តជាទូទៅនៅតំបន់ ក្រហម ដោយមិនចាំបាច់ចេញរោគសញ្ញា ។ សូមកុំព្រួយ កូវីដ១៩ មិនអាចគេចផុត ពីយុទ្ធសាស្រ្តពណ៌ ឬ យុទ្ធសាស្ត្រទេវរាជ ក្នុងដែនគ្រប់គ្រងទេវរាជបានទេ ។ តែទោះជាយ៉ាងណា សូមទាំងអស់គ្នាកុំភ្លេច៖« ៣ការពារ និង ៣កុំ រួមទាំង ត្រូវតែចាក់វ៉ាក់សាំងការពារជាដាច់ខាត» ។
ខ្ញុំក៏ជាអ្នកខ្លាចកូវីដ១៩ ដូចគ្នា តែចេះតែតាមដាន និង វិភាគដើម្បីជៀសពីកូវីដ-១៩តែប៉ុណ្ណោះ ។ អត្ថបទនេះ គ្រាន់តែអត្ថបទវិភាគខ្លី តែប៉ុណ្ណោះ” ៕