ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡា កាលពីថ្ងៃទី២៨មេសា បាននាំយកទឹកក្រូច ចំនួន ៨០០កេស ប្រគល់មកឲ្យ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែក ជួយដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ និងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជម្ងឺរាតត្បាតកូវីដ-១៩ ។
លោកនួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ បានថ្លែងអំណរគុណ និងឆ្លើយតបថា ទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញ អំពីការគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត ពីមេរោគកូវីដ-១៩ ៕