ព័ត៌មានជាតិ

រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ក្នុងសហគមន៍ ៨៨០នាក់ បន្ថែមទៀត ជាសះស្បើយ២៨៨នាក់

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ក្នុងសហគមន៍ ចំនួន ៨៨០នាក់ បន្ថែម ទៀត ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៩ មេសានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨៨០នាក់ មាននៅ ភ្នំពេញ ៥១៨នាក់ ខេត្តព្រះសីហនុ ១៨៧នាក់ ខេត្តកណ្តាល ៧៣នាក់ ខេត្តកំពង់ចាម ៣៩នាក់ ខេត្តបន្ទាយមានជ័យ ៣៦នាក់ ខេត្តកំពង់ស្ពឺ ៩ នាក់ ខេត្តតាកែវ ៥នាក់ ខេត្តកំពង់ធំ ៤នាក់ ខេត្តកំពង់ឆ្នាំង ៣នាក់ ខេត្តព្រៃវែង ២ នាក់ ខេត្តពោធិ៍សាត់ ១នាក់ ខេត្តកោះកុង ១ នាក់ ខេត្តសៀមរាប ១ នាក់ ខេត្តត្បូងឃ្មុំ ១នាក់ ។

បើតាមការប្រកាស​ របស់ក្រសួង គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុបចំនួន១២៦៤១ នាក់ អ្នកជាសះស្បើយ ចំនួន៤៩៨៦នាក់ អ្នកកំពុងព្យាបាល ចំនួន៨១១៩ នាក់ និងអ្នកស្លាប់ចំនួន៩១នាក់ ៕

To Top