ភ្នំពេញ ៖ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងដូសទី២ រោងចក្រមីជាតិ និងទឹកពិសាវីតាល់ សូមជូនដំណឹង ដល់បងប្អូនកម្មករ និយោជិក និងថា្នក់ដឹកនាំអង្គការ វិជ្ជាជីវៈ ដែលបានទទួលការចាក់វ៉ាក់សាំង ដូសលើកទី១ ដោយក្រុមពេទ្យ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតក្នុងខណ្ឌព្រែកព្នៅ ឲ្យបានជ្រាបថា បងប្អូនអាចមកចាក់វ៉ាក់សាំងដូសទី២ នៅមណ្ឌល “រោងចក្រមីជាតិ” តាមកាលវិភាគ ដូចខាងក្រោម៖



-សម្រាប់អ្នកដែលបានចាក់ដូសទី១ ចន្លោះថ្ងៃទី២-១៦/០៤/២០២១ អាចមកចាក់នៅរសៀលថ្ងៃទី៣០/០៤/២០២១
-សម្រាប់អ្នកដែលបានចាក់ដូសទី១ ចន្លោះថ្ងៃទី៣-១៧/០៤/២០២១ អាចមកចាក់នៅថ្ងៃទី០១/០៥/២០២១
-សម្រាប់អ្នកដែលបានចាក់ដូសទី១ ចន្លោះថ្ងៃទី៤-១៨/០៤/២០២១ អាចមកចាក់នៅថ្ងៃទី០២/០៥/២០២១
ដូច្នេះ សូមបងប្អូនកម្មករនិយោជិក និងថា្នក់ដឹកនាំអង្គការវិជ្ជាជីវៈ ចូលរួមផ្សព្វផ្សាយបន្ត និងរួសរាន់ក្នុងការ ទទួលចាក់វ៉ាក់សាំងដូសទី២។
ទីតាំងមណ្ឌល “រោងចក្រមីជាតិ” ស្ថិតនៅ លើមហាវិថីឈ្នះឈ្នះ (ផ្លូវកប់ស្រូវ) ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕





