ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្ដី សម្រេចកំណត់ភូមិសាស្ត្រមួយចំនួន ក្នុងភូមិបាលិលេយ្យ១ និងភូមិក្បាលស្ពាន១ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ។
យោងតាមសេចក្ដី សម្រេចរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទីតាំង២ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាតំបន់ក្រហម មានដូចខាងក្រោម÷
១. តំបន់ខារ៉ាអូខេឡាហ្វីរ៉ា ខាងត្បូងផ្សារប៉ោយប៉ែតថ្មី ហៅផ្សារអគ្គ:
២. ចាប់ពីផ្លូវចូលវត្តត្រាច ទៅខាងលិចរហូតដល់ផ្លូវចូលកាស៊ីណូហ្គោលដិនក្រោន (ផ្សារដើមពុទ្រាប៉ែកខាងត្បូង)។




