ភ្នំពេញ៖ យោងតាមគេហទំព័រហ្វសប៊ុក របស់គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១ឧសភា រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង របស់ក្រសួងសុខាភិបាល បានចេញទៅយក អ្នកកើតជំងឺកូវីដ-១៩ ១២១នាក់ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីក្រុមគ្រូពេទ្យ សម្តេចតេជោ ប្រឆាំងកូវីដ-១៩ ចុះយកសំណាករួច ។

 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									