ភ្នំពេញ៖ ស្របពេលដែលស្ថានភាព ឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍មិនទាន់មាន សញ្ញាថមថយនោះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបន្តអំពាវនាវ ដល់បងប្អូនជនរួមជាតិខ្មែរ ត្រូវប្រឹងប្រែងថែរក្សា ជីវិតរៀងៗខ្លួន កុំឲ្យមេរោគកូវីដ១៩ មកកាត់ផ្ដាច់បានឲ្យសោះ ដោយយើងការពារទាំងអស់គ្នា សហគមន៍សុខសាន្ត គ្មានអ្នកស្លាប់ ដោយសារមេរោគ COVID-19 ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១ ឧសភា ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់លើកឡើងថា “បើយើងមិនថែរក្សាជីវិតខ្លួនឯងទេ គឺ គ្មាននរណាម្នាក់មក ថែរក្សាជីវិតយើងឡើយ អ្នកអាចស្រែករកស្បៀង ហើយក៏បានស្បៀងមកហូប ប៉ុន្តែអ្នកមិនអាចស្រែកសុំជីវិត អ្នកពីមច្ចុរាជបានឡើយ ដូច្នេះយើងគ្រប់គ្នា ត្រូវប្រឹងថែរក្សា នូវជីវិតយើងរៀងៗខ្លួន កុំឲ្យមេរោគCOVID19 មកកាត់ផ្តាច់ជីវិត របស់ពួកយើងអី។ អ្នកការពារ ខ្ញុំការពារ សហគមន៍សុខសាន្ត គ្មានអ្នកស្លាប់ ដោយសារមេរោគCOVID-19″។
សូមរំលឹកថាគិតត្រឹមព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមាន អ្នកឆ្លងកូវីដ១៩សរុប 13790 នាក់, អ្នកជាសះស្បើយ 5200 នាក់, អ្នកកំពុងព្យាបាល 8487 នាក់និងអ្នកស្លាប់ 96 នាក់៕