ព័ត៌មានជាតិ

ក្រុមហ៊ុន វីរះប៊ុនថាំ ឧបត្ថម្ភទឹកបរិសុទ្ធ ១ពាន់កេស ដល់រដ្ឋបាលរាជធានី សម្រាប់ចែកជូនពលរដ្ឋ រងផលប៉ះពាល់ធ្ងន់ធ្ងរ ពីកូវីដ-១៩

ភ្នំពេញ៖ ក្រុមហ៊ុនដឹកជញ្ជូន វីរះប៊ុនថាំ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន១.០០០កេស ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅជួយឧបត្ថម្ភ ជូនប្រជាពលរដ្ឋ រងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ ។

លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងពិធីប្រគល់ និងទទួលនេះ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលបានឧបត្ថម ទឹកបរិសុទ្ធ ចំនួន ១.០០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ជូនដល់ប្រជាពលរដ្ឋ ដែលទទួលរង ផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ ។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិ កំពុងជួបប្រទះ នៃការរាតត្បាត ពីមេរោគកូវីដ-១៩ (Covid-19) ៕

To Top