ភ្នំពេញ៖ មន្ទីរទេសចរណ៍រាធានី-ខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ មានភ្ញៀវទេសចរផ្ទៃក្នុង ចេញទស្សនាទូទាំងប្រទេសកម្ពុជា ចំនួន៨,៩៦០នាក់។ នេះបើយោងតាមរបាយការណ៍ មន្ទីរទេសចរណ៍រាធានី-ខេត្ត ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ និងការបញ្ចប់ការបិទរមណីយដ្ឋាន ទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា ៕

