ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨៤១នាក់ ខណៈមានអ្នកជាសះស្បើយថ្មី៦១នាក់ និងស្លាប់៤នាក់ ។
ក្នុងនោះភ្នំពេញ មានអ្នកឆ្លងចំនួន៥២៥នាក់ បន្ទាយមានជ័យចំនួប១៥៣នាក់ ព្រះសីហនុ៦២នាក់ កណ្ដាល៣៣នាក់ កំពង់ចាម២១នាក់ កំពង់ធំ១៥នាក់ តាកែវ៩នាក់ ត្បូងឃ្មុំ៩នាក់ សៀមរាប៧នាក់ កំពង់ស្ពឺ ៦ និងព្រៃវែងម្នាក់ ។
សូមបញ្ជាកថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លង សរុបចំនួន១៥៣៦១នាក់ អ្នកជាសះស្បើយចំនួន ៥៤៣១នាក់ អ្នកកំពុងព្យាបាល ចំនួន៩៨១៨នាក់ និងអ្នកស្លាប់ចំនួន១០៦នាក់ ៕


