ព័ត៌មានជាតិ

អ្នកនាំពាក្យ រាជរដ្ឋាភិបាល ឲ្យបញ្ឈប់ជាបន្ទាន់សកម្ម ភាពវាយប្រហារដ្ឋាភិបាល ហើយបើនៅបន្តនឹងផ្ដន្ទាទោសមិនលើកលែង (Video)

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានស្នើឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាព ផ្សព្វផ្សាយ វាយប្រហារ លើរាជរដ្ឋាភិបាល ពេលកំពុងប្រយុទ្ធប្រឆាំង ជំងឺកូវីដ -១៩ ហើយបើនៅតែបន្តនឹងត្រូវផ្ដន្ទាទោស ដោយពុំមានការលើកលែង។

នេះបើតាមកសេចក្ដីប្រកាសព័ត៌មាន របស់អង្គភាពនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

ការស្នើនេះដោយសារកន្លងមក នៅតាមបណ្ដាញសង្គម មានជនឆ្លៀត ឱកាសមួយចំនួន បានបំផុសព័ត៌មាន ក្នុងន័យញុះញង់ និងបង្កើតចលាចល នៅក្នុងស្ថានភាព ដែលប្រជាជាតិ កំពុងប្រឈម នឹងបញ្ហាជំងឺរាតត្បាត នៃមេរោគកូវីដ-១៩ បណ្ដាលឲ្យមានភាព សោកសៅបំផុត ចំពោះការបាត់បង់ជីវិត ប្រជាពលរដ្ឋជាបន្តបន្ទាប់ ៕

To Top