ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុមនិយម នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុ អាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ ១១ ខែឧសភា ឆ្នាំ២០២១ ដោយព្យាករណ៍ថា ក្នុងរយៈពេលនេះនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន ទៅតាមតំបន់ ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេសបណ្តាខេត្ត តំបន់វាលទំនាបកណ្តាល ៕
