ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ យកអំណោយ ឧបត្ថម្ភក្រុមការងារ និងសម្ថកិច្ចចម្រុះ ប្រចាំការ​ គោលដៅបិទខ្ទប់ ក្នុងភូមិសាស្រ្ត ខេត្តព្រះសីហនុ ៤៨គោលដៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ឧបត្ថម្ភដល់ក្រុមការងារ និងសម្ថកិច្ចចម្រុះ ប្រចាំការនៅគោលដៅបិទខ្ទប់ ក្នុងភូមិសាស្រ្ត ក្រុងព្រះសីហនុ ចំនួន ៤៨ គោលដៅ ទប់ស្កាត់ឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ។

ជំនួយនេះ ត្រូវបានប្រគល់ នៅគោលដៅផ្លូវជាតិលេខ៤ (ក្បាលឆាយ) ហើយសមត្ថកិច្ច រដ្ឋបាលខេត្ត​ ដែលអញ្ជើញទទួល តំណាងដោយ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានពាំនាំ នូវសេចក្តីថ្លែងអំណរគុណ របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏ដូចជាអង្គភាព កងកម្លាំងមានសមត្ថកិច្ច ទាំងអស់ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានបន្តចូលរួម ចែករំលែកម្ហូបអាហារ សម្ភារៈការពារជំងឺកូវីដ១៩ ជូនកងកម្លាំងប្រចាំការ តាមគោលដៅបិទខ្ទប់ក្រុង បន្ថែមទៀតនាពេលនេះ ឆ្លុះបញ្ចាំង ពីសមានចិត្ត សាមគ្គីភាព រួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជំរុញទឹកចិត្ត ដល់ដល់បងប្អូន ក្រុមការងារ និងសម្ថកិច្ចចម្រុះ ប្រចាំនៅគោលដៅ ទាំងអស់ ខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួន ដោយមិនគិតការនឿយហត់ និងទទួលលទ្ធផល កាន់តែល្អប្រសើរ បន្ថែមទៀត។

សូមបញ្ជាក់ថា អំណោយដែល លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ឧបត្ថម្ភជូន ក្នុងមួយគោលដៅ ទទួលបាន៖ 1 ទឹកសុទ្ធ 10កេស សរុប 480កេស,2 បាកាស 5 កេស សរុប 240កេស, 3 មីកំប៉ុង1កេសធំ សរុប 48 កេះធំស្មើនឹង576យួរ, 4 កាហ្វេកំប៉ុង 5 កញ្ចប់ សរុប 240 កញ្ចប់, 5 ម៉ាស់10 ប្រអប់ សរុប 480 ប្រអប់,​ 6 អាកុល 2 កាន សរុប 96 កាន, 7 ត្រីខកំប៉ុង 2 យួរ សរុប 96 យួរ, 8 របាំងមុខ 20 ឈុត សរុប 960ឈុត៕

To Top