ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឲ្យដឹងថា នាឱកាសរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះ ជន្មថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៦៨ យាងចូល ៦៩ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ នឹងមានការអុជកាំជ្រួច ដើម្បីអបអរសាទរ ព្រះមហាក្សត្រ ។
យោងតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជា កាលពីថ្ងៃទី៣ ឧសភា បានបញ្ជាក់ថា ក្នុងឱកាសរៀបចំព្រះរាជពិធី បុណ្យចម្រើនព្រះជន្មថ្វាយ ព្រះមហាក្សត្រ នឹងមានការចាត់តាំងអុជកាំជ្រួច នាថ្ងៃទី១៤ ឧសភា វេលាម៉ោង១៩យប់ នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
