ព័ត៌មានជាតិ

ARDB Bank ជួបពិភាក្សាជាមួយតំណាងអង្គការ FAO ស្តីពីភាពជាដៃគូរ វាងស្ថាប័នសាធារណៈ សង្គម និងឯកជន សម្រាប់កសិកម្មបែបអេកូឡូស៊ី

ភ្នំពេញ៖ ថ្នាក់ដឹកនាំ ​​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB Bank) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានប្រជុំពិភាក្សា​​ ជាមួយតំណាងអង្គការ FAO ស្តីពីការរៀបចំគម្រោងស្តីពី ភាពជាដៃគូ រវាងស្ថាប័នសាធារណៈ សង្គម និងឯកជន សម្រាប់កសិកម្ម បែបអេកូឡូស៊ី និងភាពធននឹងការរស់នៅ តាមបណ្តោយទន្លេសាប ភាគខាងជើង (Public-Social-Private Partnerships for Ecologically-Sound Agricultural and Resilient Livelihoods in Northern Tonle Sap Basin–PEARL) នៃមូលនិធិអាកាសធាតុសកល (Global Climate Fund–GCF) ដែលដឹកនាំដោយអង្គការ FAO និងមានកិច្ចសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

តាមការបញ្ជាក់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឲ្យដឹងថា គម្រោងនេះមានគោលបំណង ពង្រឹងភាពធន់​​នឹងការប្រែប្រួលអាកាសធាតុ សម្រាប់កសិករ និងសហគមន៍​ នៅ​ភាគខាងជើងទន្លេសាប (កំពង់ធំ,សៀមរាប,ព្រះវិហារ និងឧត្តរមានជ័យ) តាមរយៈភាពជាដៃគូ រវាងស្ថាប័សាធារណៈ សង្គម និងឯកជន ដោយពង្រឹងការប្រើប្រាស់ បច្ចេកវិទ្យាក្នុងការបន្សាំ នឹងអាកាសធាតុ, ជំរុញកសិកម្ម ដែលមានតម្លៃខ្ពស់, បង្កើនការទទួលព័ត៌មានទីផ្សារ និងទទួលបានឥណទាន ដែលមានអត្រាការប្រាក់ទាប ស្របតាមផែនការអាជីវកម្ម។

គម្រោងនេះមានទឹកប្រាក់សរុបចំនួនប្រមាណ ៤០លានដុល្លារអាមេរិក ដែលគ្រោងនឹងផ្តល់ជូនកសិករ និងតួអង្គខ្សែច្រវាក់តម្លៃ ​​ចំនួន ៥០០.០០០ នាក់ ។ គម្រោងនេះមានរយៈពេល ៨ ឆ្នាំ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា​ អំពីកិច្ចសហការជាមួយធនាគារ អេ អ ឌី ប៊ី ក្នុងនាមជាអ្នកគ្រប់គ្រងទុនបង្វិល (Revolving Fund) ដោយសារធនាគារ អេ អ ឌី ប៊ី នឹងត្រូវចាត់តាំង ដោយរាជរដ្ឋាភិបាល ដែលជាស្ថាប័នមួយ អាចប្រើប្រាស់ (Direct Access Entity)មូលនិធិ GFC។ ទុនបង្វិលជាសមាសភាគមួយ ក្នុងចំណោមសមាសភាគដទៃ ក្នុងគម្រោងនេះដែលមានទឹកប្រាក់ ប្រមាណ ៧ លានដុល្លារអាមេរិក៕

To Top