ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសឲ្យដឹងពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៩នាក់បន្ថែមទៀត នៅស្រុកចំការលើ កងមាស និងស្រីសន្ធរ នាថ្ងៃទី៦ ឧសភា ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ត នៅថ្ងៃទី៧ ឧសភានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំង ៩នាក់នោះ មាននៅស្រុកចំការលើ ២នាក់ ស្រុកកងមាស ម្នាក់ និងស្រុកស្រីសន្ធរ ៦នាក់ ។
ពាក់ព័ន្ធករណីនេះដែរ រដ្ឋបាលខេត្តកំពង់ចាម បាននិងកំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ផដដែរ ។ ទន្ទឹមគ្នានោះរដ្ឋបាលខេត្ត ក៏បានអំពាវនាវ ដល់អ្នកពាក់ព័ន្ធនឹងករណីនេះ មេត្តាទៅពីនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យ បង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 836 755 ៕


