ភ្នំពេញ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងថា កម្មការិនីរោងចក្រម្នាក់ដែលមានផ្ទៃពោះ ៧ខែ ហើយកើតជំងឺកូវីដ១៩ បានទទួលមរណៈភាព នាយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។
កម្មការិនីរូបនេះ មានឈ្មោះ សុត ម៉ៃ ភេទស្រីអាយុ៣០ឆ្នាំ រស់នៅភូមិគោកដង្កោ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បើតាមលិខិបញ្ជាក់ពីការស្លាប់របស់មន្ទីរពេទ្យខេត្តកំពង់ស្ពឺនាថ្ងៃ៨ ឧសភា គឺអ្នកជំងឺបានចូលមកព្យាបាល នាថ្ងៃ ៧ ឧសភា ម៉ោង ៩និង១៥នាទីយប់ ហើយទទួលមរណៈភាពនៅម៉ោង៩និង៤៥នាទីយប់ថ្ងៃដដែល ពោលត្រឹមកន្លះម៉ោងប៉ុណ្ណោះក្រោយចូលសម្រាកព្យាបាល។ សពត្រូវបានបញ្ជូន ទៅបូជានៅវត្តសំបួរ ។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ៨ ឧសភានេះ កម្ពុជាមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ចំនួន១១៤នាក់ ហើយ៕

