ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញករណីជំងឺកូវីដ-១៩(COVID-19) ចំនួន ១១រូប បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ ។
រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវ សូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយ បុគ្គលខាងលើ សូមដាក់ខ្លួនអោយនៅដាច់ដោយឡែក និង ទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់ នៅមន្ទីរពេទ្យបង្អែក ។