ព័ត៌មានជាតិ

ដើម្បីចាកចេញពីប្រទេសអភិឌ្ឍន៍តិចតួច កម្ពុជា ត្រូវធ្វើពិពិធកម្មទីផ្សារនាំចេញ និងជំរុញការគាំទ្រពីដៃគូអភិវ ឌ្ឍន៍

ភ្នំពេញ ៖ លោក ពេជ ឬទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ដើម្បីកម្ពុជាអាចពង្រឹងភាពប្រកួតប្រជែង និង ត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍ តិចតួចប្រកបដោយជោគជ័យ ត្រូវធ្វើ ពិពិធកម្មទីផ្សារនាំចេញ និងជំរុញឱ្យមានកា រគាំទ្រពីដៃគូអភិវឌ្ឍន៍។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។

ក្នុងសិក្ខាសាលាស្តីអំពី «ផលប៉ះពាល់ នៃការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច មកលើវិស័យវាយនភ័ណ្ឌ និងសម្លៀក បំពាក់» កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក ពេជ ឬទ្ធី បានបង្ហាញអំពីសារៈសំខាន់ នៃវិស័យ កាត់ដេរ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា អត្ថប្រយោជន៍នៃភាពអនុគ្រោះពន្ធសម្រាប់កំណើនការនាំចេញរបស់កម្ពុជា និងបញ្ហាប្រឈម នៃការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ដែលអាចបង្ករផលប៉ះពាល់ដល់ភាពអនុគ្រោះពន្ធ លក្ខខណ្ឌនៃប្រភពដើមកំណើតទំនិញ ភាពទាក់ទាញសម្រាប់ការវិនិយោគ ភាពប្រកួតប្រជែងរបស់កម្ពុជា ផលប៉ះពាល់ នៃវិបត្តិកូវីដ-១៩ លើវិស័យកាត់ដេរនិងសម្លៀកបំពាក់ និងឱកាសក្នុងការទទួលជំនួយពាណិជ្ជកម្ម។

លោក បញ្ជាក់ថា «គោលនយោបាយ និងយុទ្ធសាស្រ្ត ដើម្បីកម្ពុជាអាចពង្រឹងភាពប្រកួតប្រជែង និងត្រៀមខ្លួនសម្រាប់ ចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចប្រកបដោយជោគជ័យ ក្នុងនោះរួមមាន ៖ ការធ្វើពិពិធកម្មទីផ្សារនាំចេញ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ,ការជំរុញឱ្យមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ព្រមទាំងការ រៀបចំបង្កើតជាគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មផងដែរ»។

លោករដ្ឋលេខាធិការ ក៏បានរំលឹកថា នាពេលកន្លងមក ក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធសាស្ត្រសំខាន់ៗ ចំនួន២គឺ យុទ្ធសាស្ត្រសមាហរណពាណិជ្ជកម្មកម្ពុជាឆ្នាំ ២០១៩-២០២៣ និងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕

To Top