ភ្នំពេញ៖ រដ្ឋបាលស្រុកគិរីវង់ បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ ឈ្មោះ ញ៉ ស្រីនិត ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ជាកម្មការិនី រោងចក្រក្រយ៉ាក់ជីង ឯ.ក នៅភ្នំពេញ ។
នារីខាងលើ បានវិលត្រឡប់មកពីរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ និងត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៨ ឧសភា ៕

