ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ជូនប្រជានុរាស្រ្ត ទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ២៤៥គ្រួសារ ក្នុងស្រុកចំនួន ៤ នៃខេត្តកំពង់ឆ្នាំង ដើម្បីជួយសម្រាលការលំបាក។
ក្នុងគ្រួសារនីមួយៗទទួលបានអង្ករ ៥០គីឡូ, ឃីត ១កញ្ចប់ (មានមុង ១ ភួយ១ ក្រមា ១ សារុង ១) មី ១កេស, ត្រីខ ១០កំប៉ុង, កៅស៊ូតង់ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន ១ផ្ទាំង, អាវយឺតមានផ្លាក ព្រះរាជអំណោយ ព្រះមហាក្សត្រ ចំនួន ១ និងថវិកា ៨សែនរៀល សម្រាប់ប្រជារាស្ត្ររងគ្រោះ រលំផ្ទះចំនួន ១៧ខ្នង និងថវិកាចំនួន ៤សែនរៀល សម្រាប់ប្រជារាស្ត្ររងគ្រោះ ដោយរបើកជញ្ជាំង និងដំបូលផ្ទះចំនួន ២២៨ខ្នង៕



