ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានលើកទឹកចិត្ត និងអំពាវនាវ ឲ្យប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីកាពារអាយុ ជីវិតរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ ។
ការថ្លែងលើកទឹកចិត្ត របស់សម្តេច ហេង សំរិន ក្នុងឱកាសសម្តេច និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញចាក់វ៉ាក់សាំងដូសទី២ នាព្រឹកថ្ងៃទី១០ ឧសភា ។
ជាមួយគ្នានេះ សម្តេចបានអំពាវនាវ ដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិធានការអនាម័យ “៣ការពារ ៣កុំ”ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ទោះជាបានទទួលវ៉ាក់សំាង ការពារហើយក្តី។
បើតាមតាមគម្រោង រាជរដ្ឋាភិបាលកម្ពុជា នឹងចាក់វ៉ាក់សាំង ឲ្យពលរដ្ឋប្រមាណ១០លាននាក់ ដើម្បីបង្កើតភាព ស៊ាំក្នុងសហគមន៍ ឈានទៅគ្រប់គ្រង បានលើវីរុសកូវីដ-១៩ ដើម្បីស្តារសេដ្ឋកិច្ចនិង សង្គមជាតិ ចេញពីវិបត្តិជាសកលនេះ ក្នុងពេលឆាប់ៗខាងមុខ។
សូមបញ្ជាក់ថា ពលរដ្ឋកម្ពុជាចំនួន១,៧៧៣,៩៩៤នាក់បានចាក់វ៉ាក់សាំង ការពារកូវីដ១៩ គិតត្រឹមថ្ងៃ៩ ឧស៕