ភ្នំពេញ ៖ ជាលើកដំបូងបង្អស់ហើយ ដែលខេត្តរតនគីរី បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ លើបុរសចំនួន២នាក់ នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។
បុរសទាំង២នោះ មានឈ្មោះ នឹម អេង មានអសយដ្ឋាន នៅភូមិស្រីដៃ ឃុំបឹងក្រាញ់ ស្រុកសំរោងទង ខេត្តតាកែវ មានមុខរបរ ជាអ្នកដឹកជញ្ជូនទំនិញ និង ឈ្មោះ គង់ វីន នៅភូមិស្រែសង្គម ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី មុខរបរជាកម្មករលើកឥវ៉ាន់ ក្រុមហ៊ុនដឹកជញ្ជូន J&T ទីតាំងនៅទំនប់កប់ស្រូវ ៕
