ភ្នំពេញ៖ ដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១យប់ លោកវរសេនីយ៍ឯក ឯក ម៉ង់ ស៊ី មេបញ្ជាការវរ សេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំងអន្តរាគមន៍ចុះបង្រាបមុខសញ្ញា នាំចេញដោយមិនស្របច្បាប់ចំនួន ២ករណី ក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង ខណៈពួកគាត់ប៉ុនប៉ងលួចឆ្លងដែន ចូលទៅកាន់ប្រទេសថៃ ។

យោងតាមហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ឧសភានេះ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលឃាត់មនុស្សចំនួន ១៧នាក់ ស្រី្តចំនួន ៥នាក់ ក្នុងនោះមានមុខសញ្ញាជាមេខ្យល់ចំនួន ៣នាក់ផង។

ក្រោយការឃាត់ខ្លួន បានបញ្ជូនពួកគាត់ទៅ សមត្ថកិច្ចនគរបាលស្រុកកំរៀង ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕



Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
