ភ្នំពេញ ៖ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃកម្ពុជា បានយាងចេញ ពីមន្ទីរពេទ្យកាលពីថ្ងៃ ទី១០ ខែឧសភា ឆ្នាំ២០២១ ដោយមកគង់នៅមហាកុដិ វត្តបទុមវតី រាជធានីភ្នំពេញ ។
ក្រោយចេញពីមន្ទីរពេទ្យ សម្តេចព្រះមហាអភិសិរីសុគន្ធាធិបតី កិត្តិឧទ្ទេសបណ្ឌិត ប៊ួរ គ្រី សម្តេច ព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយកម្ពុជា បានយាងទៅសួរសុខទុក្ខផងដែរ ។ នេះបើតាមការចេញផ្សាយ របស់លេខាធិការដ្ឋាន គណៈសង្ឃនាយក ៕



