ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃកម្ពុជា បានប្រកាសពីករណីអ្នកឆ្លងជំងឺកូវីដថ្មី ចំនួន៤៨០នាក់ និងជាសះស្បើយថ្មី ៣៥០នាក់ ព្រមទាំងស្លាប់ ៥នាក់ថែមទៀត។
ក្នុងចំណោមអ្នកឆ្លងថ្មី៤៨០នាក់ មានករណីឆ្លងសហគមន៍ ៤៧០ នាក់ និងអ្នកដំណើរពីបរទេស១០នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ កម្ពុជាមានអ្នកឆ្លង សរុបចំនួន២០២២៣នាក់ អ្នកជាសះស្បើយ ចំនួន៨១៧០នាក់ និងអ្នកស្លាប់១៣១នាក់ ៕
