ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោយរកឃើញ ករណីវិជ្ជមានកូវីដ១៩ ចំនួន ២៥១នាក់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដែលជាករណី ឆ្លងក្នុងសហគមន៍ នៅថ្ងៃទី១១ ឧសភានេះបានបង្ហាញ អត្តសញ្ញាណពួកគាត់ផងដែរ ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ធ្លាប់ប្រាស្រ័យទាក់ទង ជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ និងរួសរាន់ទៅយកសំណាក នៅតាមទីតាំងដែលបានកំណត់ ៕