ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ ឈ្មោះ បឿន យុក អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានអាស័យដ្ឋានបច្ចុប្បន្ន នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។
រដ្ឋបាលខេត្តបានបញ្ជាក់ថា បុរសខាងលើ បានធ្វើដំណើរមកពីខេត្តកណ្ដាល កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ។

